• gems
  • combo foodtech
  • footwear
  • cambo agrotech
  • cambodia tools
  • machinery
  • cambopack
  • automation
  • camboplas
  • ctg
  • cambomed
  • camwater
  • cambuild
  • cambodia property expo
  • Home
  • ហេតុផលក្នុងការចូលរួម

ហេតុផលក្នុងការចូលរួម

ហេតុផលក្នុងការចូលរួម

នៅក្នុងរដូវក្ដៅ ឆ្នាំ ២០១២ ក្រុមមួយរបស់សហគ្រិនជនជាតិអ៊ីតាលី និងជនជាតិខ្មែរបានសម្រេច ផ្ដល់ជីវិតដល់ ក្រុមពាណិជ្ជកម្ម របស់ក្រុមហ៊ុនអ៊ីតាលូ ខាមបូឌា ក្នុងគោលបំណងដើម្បីបង្កើតរចនាសម្ព័ន្ធសេដ្ឋកិច្ចមួយ ដើម្បីកាត់បន្ថយការចំនាយ ហើយក្នុងពេលតែមួយអាចមានប្រសិទ្ធភាព សម្រាប់ទស្សនៈពាណិជ្ជកម្ម ។

គម្រោងនេះ បានកើតចេញពីតម្រូវការដើម្បីកសាងវត្ដមានជាក់លាក់មួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍  ប៉ុន្ដែយុទ្ធសាស្រ្ដល្អបំផុត  គឺដោយមានព្រំប្រទល់ជាប់ប្រទេសឡាវ  វៀតណាម និងថៃ ហើយកំណើនសេដ្ឋកិច្ច។

ជាការពិត

, នេះគឺជាភ័ស្ដុតាងដ៏ជាក់លាក់ និងមានភ្ជាប់ជារបាយការណ៏យ៉ាងលំអិត។  សូម្បីតែបន្ទាប់ពីរយៈពេលដ៏យូរនៃវិបត្ដិសេដ្ឋកិច្ចពិភពលោក  កម្ពុជាបានពង្រឹងខ្លួនយ៉ាងប្រសើរ នៅចុងឆ្នាំ ២០១២ ដែលគេសម្គាល់ឃើញថា GDP កើន ៦​ភាគរយ  នេះបង្ហាញឲ្យឃើញពីភាពរឹងមាំរបស់ប្រទេសនេះ។

ឧស្សាហកម្មសំណង់ត្រូវបានក្លាយជាកំលាំងជំរុញយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយបើទោះបីជា ការពន្យាពេលដោយសារតែវិបត្ដិសេដ្ឋកិច្ចពិភពលោកក៏ដោយ គឺវាមិនអាច​បញ្ឈប់នៅកិច្ចការនោះបានទេ។

បន្ទាប់ពីឆ្នាំនេះមក គឺត្រូវចាប់ផ្ដើមជាថ្មីម្ដងទៀត និងរួមជាមួយនឹងអ្វីទាំងអស់ដែលមានទំនាក់ទំនងនង ពីសម្ភារៈសំណង់ សេរាមិច និង ការតុបតែងលំអខាងក្នុង ជាលក្ខណៈទូទៅ។


រាល់កត្ដាសំខាន់ៗទាំងអស់ ដែលក្រុមហ៊ុនអ៊ីតាលីមាន គឺមេដឹកនាំមិនដែលសង្ស័យទៅលើរសជាតិ និងគុណភាពនោះឡើយ។ ឱកាសគឺមានច្រើនណាស់ ប៉ុន្ដែជាញឹកញាប់ ពួកគេតែងតែខកខាន។​
នៅក្នុងវិស័យផលិតកម្មនៅក្នុងប្រទេសកម្ពុជា មានបុគ្គលិកធ្វើការច្រើនជាង ៣៥០០០០ នាក់​ដែលនៅក្នុងនោះ មានដូចជា រោងចក្រសម្លៀកបំពាក់ រោងចក្រស្បែកជើង និងគ្រឿងបន្ទាប់បន្សំផ្សេងៗ។
នៅក្នុងករណីនេះផងដែរ ក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីនឧស្សាហកម្មរបស់ជនជាតិអ៊ីតាលី គឺមានបទពិសោធន៏ល្អយ៉ាងច្រើន និងទទួលបានកេរ៏្ដឈ្មោះល្អ ប៉ុន្ដែពុំទាន់មានវត្ដមានពីទីផ្សារកម្ពុជាទេ​
កសិកម្ម បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា ហើយប្រព្រឹត្ដតាមបែបយឺតយ៉ាវ នោះកសិដ្ឋានត្រូវតែចាប់ផ្ដើមប្រើម៉ាស៊ីនទំនើបៗ ដើម្បីសម្រួលការងារនោះ។
ជាអកុសល ក្រុមហ៊ុនអ៊ីតាលី គឺពុំមានវត្ដមាននៅក្នុងទីផ្សារនៃក្រុមហ៊ុនផលិតកម្ម ហើយផ្គត់ផ្គង់ សម្ភារៈកសិកម្ម និងគ្រឿងបន្លាស់នោះទេ។
ទោះបីជានៅក្នុងវិស័យផ្នែកខាងម្ហូបអាហារ អ៊ីតាលី គឺពុំមានវត្ដមានជាមួយក្រុមហ៊ុននោះទេ ហើយ បើទោះបីជាមានភោជនីដ្ឋានជាច្រើន គ្រប់គ្រងដោយជនជាតិអ៊ីតាលី ឬមានមុខម្ហូបបែបអ៊ីតាលីក៏ដោយ។

លើកលែង សម្រាប់តែផលិតផលកម្រមួយចំនួនប៉ុណ្ណោះ ដូចជាស្រា អ៊ីតាលី ដែលមិនត្រូវបានគេស្គាល់ ដោយមានប្រទេសជាច្រើនដទៃផ្សេងទៀត បានធ្វើការទិញសិទ្ធផ្ដាច់មុខ ដែលបង្ហាញការចាប់អារម្មណ៏របស់ប្រជាជនខ្មែរ ចំពោះផលិតផលទាំងនោះ​។

នេះជាជម្រើសដ៏ល្អមួយ ប៉ុន្ដែ យើងបានខកខាននូវឱកាសនេះ និង បានដកយកធនធានហិរិញ្ញវត្ថុដ៏ច្រើនចាកចេញទៅកាន់ បណ្ដាក្រុមហ៊ុនផ្សេងៗ នៅប្រទេសផ្សេងទៀត។
ម៉្យាងវិញទៀត សេដ្ឋកិច្ចរបស់ជនជាតិអ៊ីតាលីមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយបញ្ហាខាង​នយោបាយ និង បន្ទុកនៃការបង់ពន្ធផងដែរ។​
ក្រុមពាណិជ្ជកម្ម របស់ក្រុមហ៊ុនអ៊ីតាលូ ខាមបូឌា ត្រូវបានបង្កើតឡើងដោយ ក្រុមរបស់សហគ្រិន​ដែលគោលបំណង ដើម្បីចៀសវាងប្រការខកខានផ្សេងៗ ដែលកើតមានឡើង។