ការិយាល័យតំណាង
ក្រុមពាណិកម្ម របស់ក្រុមហ៊ុនអ៊ីតាលូ ខាមបូឌា ធ្វើការគាំទ្រក្រុមហ៊ុនជនជាតិអ៊ីតាលី ដោយការផ្ដល់ជូននូវការិយាល័យតំណាងមួយផងដែរ។
នេះអាចរៀបចំធ្វើតាមរយៈពីវិធីផ្សេងគ្នា ៖
ការផ្ដល់ឲ្យរបស់ក្រុមពាណិជ្ជកម្ម របស់ក្រុមហ៊ុនអ៊ីតាលូ ខាមបូឌា ផ្ដល់ជូននូវកន្លែងដែលឥតគិតថ្លៃ ដល់សមាជិករបស់ខ្លួន សម្រាប់បង្ហាញនូវគំរូ
(ទំហំតូច) និងពត៌មានសម្ភារៈដែលរកបាន ដល់អតិថិជនក្នុងស្រុក
ករណីដែលក្រុមហ៊ុនអ៊ីតាលី គឺចាប់អារម្មណ៏ទៅលើការចំនាយដែលមានប្រសិទ្ធភាព និងការបណ្ដាក់ទុនផ្នែកពាណិជ្ជកម្ម ក្រុមពាណិជ្ជកម្ម របស់ក្រុមអ៊ីតាលូ ខាមបូឌា អាចស្វែងរកការិយាល័យតំណាងសម្រាប់ការសម្របសម្រួលជាមួយអតិថិជន ភោជនីដ្ឋាន ប្រព័ន្ធប្រតិបត្ដិការរោងចក្រនៅក្នុងវិស័យផលិតកម្ម អ្នកនាំចូលគ្រឿងម៉ាស៊ីនកសិកម្ម មន្ទីពេទ្យ និងគ្លីនិក អ្នកនាំចូលនូវសេរ៉ាមិច និងសម្ភារៈផ្សេងៗសម្រាប់សម្អាតផ្ទះ គ្រឿងតុទូសម្រាប់ផ្ទះ ហើយមានសម្ភារៈជាច្រើនទៀត ដែលអាចត្រូវបានទទួលការទស្សនាតាមរយៈបុគ្គលិកដែលទទួលបានការបណ្ដុះបណ្ដាល ដែលជាចំនែកក្នុងការផ្សព្វផ្សាយស្រា និងម្ហូបអាហារ ម៉ាស៊ីនឧស្សាហកម្ម និងកសិកម្ម ឧបករណ៏វេជ្ជសាស្រ្ដ ឧបករណ៏សេរ៉ាមិច និងគ្រឿងសង្ហារឹម ជាដើម។
ដូចដែលបានរៀបរាប់នៅក្នុងផ្នែក ព្រឹត្ដិការណ៏ មជ្ឈមណ្ឌលផ្សារទំនើបដែលធំជាងគេ នៅក្នុងប្រទេសកម្ពុជា ជាញឹកញាប់បានប្រើក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយផលិតផល របស់ពួកគេ ហើយអនុញ្ញាតិឲ្យអ្នកទស្សនាមើល និងភ្លក់រសជាតិបានទៀតផង ។
បុគ្គលិកត្រូវបានបង្រៀនឲ្យមានជំនាញច្បាស់លាស់ ក្នុងនិយាយបង្ហាញ ពន្យល់ ទៅកាន់អ្នកទស្សនា ។
ក្រុមពាណិជ្ជកម្មរបស់ក្រុមហ៊ុនអ៊ីតាលូ ខាមបូឌា អាចធ្វើការរៀបចំកន្លែងតាំងពិព័រណ៍ នៅទីក្រុងភ្នំពេញ ហើយនិងផ្សព្វផ្សាយផលិតផលរបស់លោកអ្នក យ៉ាងមានប្រសិទ្ធភាព និងមាន
តំលៃសមរម្យ។